Wednesday, September 26, 2018

បោយនេះចំមែន

បោយជាទីសំណព្វចិត្តរបស់លោកស័ក្តិ 5ម្នាក់បានរៀបចំបាយទឹកទទួលភ្ញៀវចៅហ្វាយ ។
រៀបដល់ពេលនឹងទទួលទានទៅហើយ លោកស័ក្តិ5 បានក្រឡេកឃើញសម ស្លាបព្រា 
វាមិនសូវជាស្អាតក៏អោយបោយយកទៅលាងចេញ ។ បោយក៏យកទៅលាងយ៉ាងប្រញាប់ 
ហើយយកមកអោយវិញតែក្នុងរយៈពេលខ្លី ព្រោះពេលវេលាទទួលទានដល់ហើយ 
ដោយខំលាងអោយស្អាតថែមទៀតផង ។ ស្រាប់តែនៅមិនពេញចិត្តលោកនាយទៀត" 
លាងរួចហើយ? "បាទ!" អីក៏លានងលឿនម្ល៉េះ? .....ទៅ ! យកទៅលាងម្តងទៀត" ។ 
ស្រាប់តែលើកនេះ វាដើរចេញទៅសំងំឯផ្ទះបាយបាត់ឡើងយូរ ។ ដល់ចាំបាត់យូរពេក 
លោកនាយក៏ស្រែក"អ្ហែងលាងអីក៏យូរម៉្លេះ អាអើយអា !"។"បាទ, លាងឆាប់ពេក ខ្លាចមិនស្អាតទាន !"។